http://mymvhome24.blogspot.com/
នៅពេលដែលគេនិយាយពីសហគ្រិនភាព គេមិនភ្លេចនិយាយពីការទទួលយក ហានិភ័យនោះទេ ព្រោះថាវាជារឿងមិនអាចទៅរួច ដែលសហគ្រិនម្នាក់អាចទទួលបានផលប្រយោជន៍ពីមុខជំនួញ ដោយមិនមានការទទួលយកហានិភ័យនៅក្នុងមុខជំនួញរបស់ខ្លួន។
បើទោះបីជាមិនមែនមុខជំនួញទាំងអស់សុទ្ធតែដូចគ្នា មិនមែនសហគ្រិនទាំងអស់មានគោលដៅដូចគ្នា និងមិនមែនគ្រប់ស្ថានភាពទាំងអស់សុទ្ធតែមិនអាចជៀសរួច ក៏រាល់សហគ្រិនទាំងអស់សុទ្ធតែត្រូវទទួលយកហានិភ័យនៅក្នុងចំណុចណាមួយ ឬពេលណាមួយដូចគ្នា។
ដូចនេះ តើមានហានិភ័យអ្វីខ្លះ ដែលសហគ្រិនត្រូវទទួលយកនៅពេលគេចាប់ផ្តើមមុខជំនួញរបស់គេ?
១. ការបាត់បង់នូវការងារដែលឋិតថេរប្រចាំថ្ងៃ
បើទោះបីជាមុខជំនួញមិនតម្រូវឲ្យ សហគ្រិនលាឈប់ពីការងារក៏ដោយ ក៏ប៉ុន្តែមុខជំនួញភាគច្រើនទាមទារឲ្យសហគ្រិន លះបង់ពេលវេលាការងារ ដើម្បីឲ្យគេមានពេលគ្រប់គ្រាន់សម្រាប់គោលដៅរបស់គេ។ គេលែងពឹងផ្អែកលើប្រាក់ខែដែលទទួលបានពការងាររបស់គេទៀតហើយ ក៏ប៉ុន្តែពឹងផ្អែកលើប្រាក់ចំណូលពីមុខជំនួញរបស់គេវិញ។២. ការចងភ្ជាប់លុយផ្ទាល់ខ្លួននិងមុខជំនួញ
គ្រប់មុខជំនួញត្រូវការដើមទុន ដែល សហគ្រិនអាចទទួលបានដើមទុននេះពីគ្រួសារ មិត្តភក្តិ ឬខ្ចីពីធនាគារ។ ប៉ុន្តែទោះយ៉ាងណា សហគ្រិនជៀសមិនរួចពីការដាក់លុយផ្ទាល់ខ្លួន ដើម្បីវិនិយោគក្នុងមុខជំនួញរបស់ខ្លួនឡើយ ជាពិសេសសហគ្រិនត្រូវមានលុយដើម្បីធានាស្ថេរភាពមុខជំនួញតាំងពីពេលចាប់ផ្តើម។៣. ការភ្នាល់នឹងគំនិតរបស់ខ្លួន
ក្នុងនាមជាសហគ្រិន គេត្រូវវិនិយោគគ្រប់យ៉ាងលើគំនិតរបស់គេ។ នៅក្នុងដំណាក់កាលនៃការរៀបចំគម្រោងជំនួញរបស់គេ គ្រប់យ៉ាងហាក់ដូចជាល្អ ក៏ប៉ុន្តែនៅពេលដែលគេចាប់ផ្តើមអនុវត្តគម្រោងមុខជំនួញ មិនមែនមានន័យថា វានឹងអាចទៅរួចដូចអ្វីដែលគេគិតនោះទេ។៤. ការប៉ាន់ស្មានពីដំណើរការ និងលទ្ធផល
មុខជំនួញរស់ ឬស្លាប់ អាស្រ័យលើភាពត្រឹមត្រូវនៃការប៉ានស្មានផងដែរ។ ឧទាហរណ៍ គណនេយ្យករ ត្រូវប៉ាន់ស្មានពីលំហូរសាច់ប្រាក់ដើម្បីធានាថាមានមូលធនគ្រប់គ្រាន់សម្រាប់ធានាដំណើរការក្រុមហ៊ុន។ ដូចនេះ រាល់ការប៉ាន់ស្មានរបស់សហគ្រិន ត្រូវតែមានការស្រាវជ្រាវឲ្យបានល្អ មិនមែនជាការប៉ាន់ស្មានដោយងងឹតងងុលនោះទេ បើមិនដូច្នោះ វានឹងធ្វើឲ្យដំណើរការក្រុមហ៊ុនមានភាពទន់ខ្សោយ ដែលនាំឲ្យខូចខាតដល់សក្កានុពលរបស់ក្រុមហ៊ុន។៥. ការជឿទុកចិត្តលើដៃគូ និងអ្នករួមក្រុម
គ្មាននរណាម្នាកសាងមុខជំនួញឡើង ដោយគ្មានអ្វីសោះនោះទេ ពោលគឺត្រូវពឹងផ្អែកលើអ្នករួមវិនិយោគ ដើម្បីទទួលបានមូលនិធិ និងការណែនាំ ព្រមទាំងត្រូវពឹងផ្អែកលើបុគ្គលិក ដើម្បីធ្វើឲ្យក្រុមហ៊ុនដំណើរការទៅបានល្អ។ សហគ្រិនអាចកាត់បន្ថយហានិភ័យនេះ ដោយធ្វើការជាមួយនឹងមនុស្សដែលល្អ និងអាចជឿទុកចិត្តបាន។ទោះបីជាការកសាងមុខជំនួញ ត្រូវប្រឈមនឹងហានិភ័យក៏ដោយ ក៏អ្នកមិនត្រូវមានភាពភ័យខ្លាចនឹងហានិភ័យទាំងនេះទេ ព្រោះថាបរាជ័យ គឺប្រៀបបីដូចជាក្រហូងបណ្តោះអាសន្នមួយប៉ុណ្ណោះ ដែលអ្នកអាចគេចចេញពីវា ហើយអ្នកនៅតែអាចព្យាយាមម្តងទៀតបាន បើទោះបីជាអ្នកបរាជ័យក៏ដោយ ត្បិតថាសហគ្រិនដែលមានភាពជោគជ័យខ្លាំង និងមានគេទទួលស្គាល់ច្រើនមួយចំនួន ក៏សុទ្ធតែធ្លាប់ឆ្លងកាត់នូវការបរាជ័យដូចគ្នាផងដែរ។






0 comments:
Post a Comment