http://mymvhome24.blogspot.com/
តើអ្នកណាខ្លះធ្លាប់ ស្គាល់ប៉េងប៉ោះស្រោម ? ហើយធ្លាប់បាន ភ្លក្សរសជាតិ របស់វាដែររឺទេ ? ក្មេងៗដែលនៅតាមខេត្ត រឺស្រុកស្រែ ច្បាស់ជាធ្លាប់បានញុំា ។ ប៉ុន្តែមិនប្រាកដថា អ្នកដែលរស់នៅទីក្រុង ធ្លាប់បានស្គាល់ដែររឺអត់ទេ ។ តែទោះជាយ៉ាងណាក៏ដោយ ថ្ងៃនេះចង់ប្រាប់ថា ប៉េងប៉ោះស្រោម មិនមែនជា ផ្លែឈើព្រៃដែលគ្មានតំលៃនោះទេ ។ វាមានអត្ថប្រយោជន៍ជាច្រើន ដែលអ្នកនឹកស្មានមិនដល់ ។ តើអត្ថប្រយោជន៍ទាំងនោះមានអ្វីខ្លះ ?
- មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់
វាមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ រួមទាំង polyphenol និង carotenoid ដែលធ្វើអោយវាមាន លក្ខណៈសម្បតិ្តគ្រប់គ្រាន់ ដែលហៅថាផ្លែឈើកំពូល ។ ជាពិសេសមាន សារធាតុប្រឆាំងនឹងការរលាក និង មានគុណភាពក្នុងការ ព្យាបាលជំងឺជាច្រើនផ្សេងទៀត ។ តាមការសិក្សាស្រាវជ្រាវ បានបង្ហាញថា ការប្រើប្រាស់ទឹកដែលចំរាញ់ ពីផ្លែប៉េងប៉ោះស្រោម គឺជួយព្យាបាល ជំងឺលើសឈាម, ទឹកនោមផ្អែម និងទប់ស្កាត់ជំងឺមហារីក ដែលមានប្រសិទ្ធភាពបំផុត ។ ប៉េងប៉ោះស្រោមក៏មានលក្ខណៈសម្បតិ្ត ក្នុងការតំរងនោម និង ថ្លើម ។
- មានកាឡូរីទាប
ប៉េងប៉ោះស្រោម ១០០ ក្រាមមានផ្ទុកតែ ៥៣ កាឡូរី តែប៉ុណ្ណោះ ។ ស្របពេលដែលវាមានផ្ទុកជាតិវីតាមីន A, C, E, B1, B2, B3 និង K1 ក៏ដូចជា phytosterol និង អាស៊ីតធាត់ ។ លើសពីនេះវាក៏មានផ្ទុក ជាតិដែក និង កាល់ស្យ៉ូម តិចតួចផងដែរ ។ ហើយសារធាតុរ៉ែផ្សេងទៀត ក៏ត្រូវបានរកឃើញ នៅក្នុងផ្លែប៉េងប៉ោះស្រោមផងដែរ ។
- មានប្រសិទ្ធភាពក្នុងផ្សះជំងឺ
ធាតុផ្សំធំជាងគេដែលមាននៅ ក្នុងផ្លែប៉េងប៉ោះស្រោម ទទួលខុសត្រូវក្នុងការព្យាបាល ដែលព្យាបាលតាមធម្មជាតិ ត្រូវបានគេស្គាល់ថាជា withanolides ។ មិនត្រឹមតែផ្លែប៉ុណ្ណោះទេ ប៉ុន្តែដើមទាំងមូល តែម្តង ដែលមានផ្ទុក withanolide ដែលមានប្រយោជន៍ក្នុងការប្រឆាំងនឹងមហារីក ។
- គ្រប់គ្រងជាតិស្ករក្នុងឈាម
ជាតិស្ករ និងជាតិម្សៅ ត្រូវបានបំបែក នៅក្នុងរាងកាយ ដោយសារតែប្រតិកម្មអង់ស៊ីម ។ ដំណើរការបែបនេះ បង្កើនកំរិតជាតិស្ករក្នុងឈាម ។ វាត្រូវការគេណែនាំថា ប៉េងប៉ោះស្រោម អាចជួយរារាំងអង់ស៊ីម ដែលទទួលខុសត្រូវចំពោះប្រតិកម្មបែបនេះ ។
- តំរងនោម, ថ្លើម, និង សុខភាពសរីរាង្គ
ប៉េងប៉ោះស្រោម មានប្រយោជន៍ក្នុងការ ការពារតំរងនោម និង ថ្លើម ដែលជួយការពារ ការប្រឆាំងនឹងបញ្ហាថ្លើម ។ សុខភាពថ្លើម គឺជារឿងដែលសំខាន់ ព្រោះវាដើរតួរជាអ្នកបន្សាបជាតិពុលក្នុងរាងកាយ ។ វាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និង ការរលាក និង មានប្រសិទ្ធភាពក្នុងការ ការពារសរីរាង្គ ផ្សេងៗទៀតដូចជា សួចជាដើម ៕






0 comments:
Post a Comment