http://mymvhome24.blogspot.com/
ម្ទេសមានរស់ជាតិហឹរក្រហាយពិបាកទំពាពិបាកលេប តែនៅខាងក្នុងរស់ជាតិក្រហល់ក្រហាយនោះ មានបង្កប់ទៅដោយសារធាតុអាហារមានប្រយោន៍ជាច្រើន ។ ជាពិសេសវាមានសារធាតុម្យ៉ាងជួយពន្យារជរាភាព ធ្វើមនុស្សសិ្តតនៅក្មេងវ័យបានយូរ ។
លើសពីនេះម្ទេសមានសារធាតុដ៏សំខាន់ម្យ៉ាងហៅថាខែតសៃស៊ីុន ដែលមានតួនាទីជួយពន្យាជរាភាព ធ្វើមនុស្សក្មេងវ័យរារំាងអាកាសៈរលាក និងជួយរំញោចដល់ចរាចរឈាម ។
ដូចេ្នះការបរិភោគម្ទេសមានប្រយោន៍ ពាក់ព័ន្ធទៅនិងរឿងសម្ជស្សដោយផ្ទាល់ គឺវាជួយធ្វើអោយមនុស្សមានភាពវ័យកេ្មងបានយូរ ។ ប៉ុន្តែគុណវិបតិ្តរបស់វាសិ្ថតនៅលើរសជាតិហឹរ ដែលពុំអាចអោយយើងបរិភោគបានច្រើនដូចបន្លែដ៏ទៃទៀតនោះឯង ។ ជាពិសេសអ្នកដែលមានជំងឺក្រពះពុំធម្មតាទ្បើយ ។ ទោះបីជាយ៉ាងណាក៏ដោយគេសង្កេតឃើញថាអ្នកដែលចូលចិត្តហូបម្ទេសរមែងមានអាយុវែង។
បច្ចុប្បន្ននេះម្ទសត្រូវបានគេចម្រាញ់ធ្វើជាប្រេង សំរាប់រឹតលាបមានឈ្មោះថាខែតសៃស៊ីុន ជាថា្នំក្កៅសំរាប់ប្រើសំរាប់បំបាត់ការឈឺចាប់សន្លាក់ ឈឺសាច់ដុំ ។
ដោយសារវាមានគុណសំម្បិតិ្តទប់ស្តាត់ការរលាក និងជួយរំញ្ញោចដល់ចរាចរណ៍ឈាម ទើបធ្វើអោយវាក្លាយជាថា្នំព្យាបាលជំងឺសន្លាក់ និងសំរាលការឈឺចាប់បានយ៉ាងល្អ ។






0 comments:
Post a Comment