http://mymvhome24.blogspot.com/
មហាអំណាចសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ប្រទេសចិនក្នុងឆ្នាំ២០១៥នេះ បានស្គាល់ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចបន្តិចហើយ ប៉ុន្តែការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលនេះមិនបានធ្វើឲ្យមានការអាក់ខាននៃការកើនឡើងនៃទ្រព្យសម្បត្តិរបស់កំពូលមហាសេដ្ឋីចិននោះទេ ពោលគឺទោះបីជាសេដ្ឋកិច្ចរបស់ប្រទេសចិនបានបន្ថយល្បឿនបន្តិចក្ដី ប៉ុន្តែទ្រព្យសម្បត្តិរបស់មហាសេដ្ឋីចិនមិនបានថយចុះដូចសេដ្ឋកិច្ចទេ មានតែការកើនឡើង ។
ថ្ងៃនេះគេហទំព័រ Kqube.net យើងខ្ញុំសូមនាំយកបញ្ជីឈ្មោះមហាសេដ្ឋីទាំង១០រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេប្រចាំប្រទេសមកជូនប្រិយមិត្តអានទុកជាចំណេះដឹងបន្ថែម ដោយមហាសេដ្ឋីទាំង១០នោះមាន៖
១. លោក Wang Jianlin មានទ្រព្យសម្បត្តិ ៤១.៩ពាន់លានដុល្លារអាមេរិក
កំពូលមហាសេដ្ឋីមានផ្ដាច់គេរូបនេះជាស្ថាបនិករបស់សម្ព័ន្ធ Dalian Wanda ដែលរកស៊ីផ្នែកអចលនទ្រព្យដ៏ធំមួយ មានសិទ្ធកាន់កាប់ហាងទំនិញតូចៗច្រើនជាង២០០កន្លែង សណ្ឋាគារទំនើបជាច្រើនកន្លែង និងហាងទំនិញធំៗជាច្រើន ។ លោកទទួលបានប្រាក់ចំណេញ៣.៧ពាន់លានដុល្លារអាមេរិកកាលពីខែធ្នូឆ្នាំ២០១៤ ពេលលោកចុះបញ្ជីក្រុមហ៊ុនរបស់លោកទៅជាក្រុមហ៊ុនអចលនទ្រព្យនៅក្នុងទីក្រុងហុងកុង ។

២. លោក Jack Ma មានទ្រព្យសម្បត្តិ ២៥.៣ពាន់លានដុល្លារអាមេរិក
កាលពីឆ្នាំ២០១៤ ទ្រព្យសម្បត្តិលោក Jack Ma បានធ្វើឲ្យលោកឈរនៅលំដាប់ថ្នាក់លេខ១ ប៉ុន្តែក្នុងឆ្នាំនេះ ចំណាត់ថ្នាក់របស់លោកបានធ្លាក់ចុះមួយលេខ ដោយសារតែមហាសេដ្ឋីទី២ឆ្នាំមុនកើនទ្រព្យសម្បត្តិយ៉ាងឆាប់រហ័ស ។ ជាកំពូលមហាសេដ្ឋីម្នាក់ដែលធ្លាប់ត្រូវបានគេសាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិកបដិសេធមិនឲ្យចូលរៀន១០ដង ប៉ុន្តែបច្ចុប្បន្ន លោកជាស្ថាបនិកក្រុមហ៊ុន Alibaba ក៏ដូចជាសម្ព័ន្ធ Alibaba ទាំងមូលដែរ ។


៣. លោក Li Hejun មានទ្រព្យសម្បត្តិ ២១.១ពាន់លានដុល្លារអាមេរិក
ស្ថិតក្នុងវ័យ៤៧ឆ្នាំ លោក Li Hejun ជាអគ្គនាយកក្រុមហ៊ុន Hanergy Holdings ថាមពលដែលបង្កើតឡើងដោយលោកផ្ទាល់នៅឆ្នាំ១៩៩៤ ហើយបច្ចុប្បន្ន ក្រុមហ៊ុននេះមានទីស្នាក់ការធំនៅទីក្រុងប៉េកាំង ប្រទេសចិន ។


៤. លោកMa Huateng មានទ្រព្យសម្បត្តិ ១៩.១ពាន់លានដុល្លារអាមេរិក
លោក Ma Huateng បច្ចុប្បន្នមានវ័យ៤៣ឆ្នាំ ជាស្ថាបនិករបស់ក្រុមហ៊ុនវិនិយោគTencent ដោយក្រុមហ៊ុននេះមានផ្ដល់ជាសេវាកម្មជាច្រើនដូចជា ការផ្សព្វផ្សាយ ហ្គេមកម្សាន្ត អ៊ីនធឺណិត និងផ្ដល់សេវាកម្មផ្សាយពាណិជ្ជកម្មតាមអ៊ីនធឺណិតផងដែរ ។


៥. លោក Robin Li មានទ្រព្យសម្បត្តិ ១៥.៣ពាន់លានដុល្លារអាមេរិក
លោក Robin Li ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Baidu ដែលជាក្រុមហ៊ុនមួយផ្ដល់សេវាកម្មស្វែងរកតាមអ៊ីនធឺណិត ដូចជាការស្វែងដោយប្រើប្រាស់សំឡេង និងរូបភាពជាដើម ហើយក្រុមហ៊ុននេះបានចុះបញ្ជីចូលទៅក្នុងផ្សារហ៊ុន NASDAQ នៅខែសីហា ឆ្នាំ២០០៥ ។


៦. លោក Lei Junមានទ្រព្យសម្បត្តិ ១៣.៥ពាន់លានដុល្លារអាមេរិក
មនុស្សជាច្រើនបានហៅលោកថាជា Steve Jobs ប្រទេសចិន ព្រោះបុរសវ័យ៤៥ឆ្នាំរូបនេះជាសហស្ថាបនិករបស់ម៉ាកទូរស័ព្ទ Xiaomi ដែលជាក្រុមហ៊ុនទូរស័ព្ទមួយស្គាល់ការរីកចម្រើនយ៉ាងឆាប់រហ័ស ។ ក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅឆ្នាំ២០១០ ប៉ុន្តែកិត្តិនាមនៃទូរស័ព្ទម៉ាក Xiaomi មិនមែនល្បីតែនៅក្នុងប្រទេសចិនទេ សូម្បីតែផ្នែកផ្សេងៗនៃពិភពលោកក៏ស្គាល់ឈ្មោះទូរស័ព្ទម៉ាកនេះដែរ ។








0 comments:
Post a Comment